DEV Community

Cover image for ចង់ធ្វើការក្នុងវិស័យពត៌មានវិទ្យា(Information Technology) ?
Chhayhong
Chhayhong

Posted on

ចង់ធ្វើការក្នុងវិស័យពត៌មានវិទ្យា(Information Technology) ?

បច្ចេកវិទ្យាគឺជាអ្វីដែលមនុស្សត្រូវការជាចាំបាច់​ដើម្បីបម្រើនិងពន្លឿនដល់វិស័យនានាក្នុងសង្គម។ ចុះបើសិនជាយើងចង់ប្រលកចូលក្នុងវិថីនេះ(Information Technology)តើយើងគួរដឹងអ្វីខ្លះ?

ទាំងនេះគឺជាអ្វីដែលអ្នកគួដឹងមុនសម្រេចចិត្ត និងដើរលើវិថីខាងលើ

១.អ្នកត្រូវមានក្ដីស្រមៃមួយដែលច្បាស់លាស់ ដោយស្វែងរកមើលគោលដៅដែលអ្នកនិងទៅដល់ ឬអាចទៅដល់
២.ដើម្បីក្លាយជាអភិវឌ្ឍបច្ចេកវិទ្យាបានអ្នកត្រូវនៅគៀកជាមួយបច្ចេកវិទ្យា ឬក្រុមដែលកំពុងអភិវឌ្ឍកម្មវិធីបច្ចេកវិទ្យាទាំងឡាយទាំងក្នុងប្រទេសនិងក្រៅប្រទេស
៣.ក្លាយជាអ្នកអភិវឌ្ឍកម្មវិធីបច្ចេកវិទ្យាបានគឺមិនប្រកាន់អាយុ ភេទនោះទេ ដរាបណាអ្នកចាប់ផ្ដើមសរសេរ helloworld('print') នុះគឺជាពេលចំនុចចាប់ផ្ដើមដំបូង
៤.ត្បិតពេលខ្លះអ្នកគ្មានទីប្រឹក្សាដែលជំនាញនៅជិតខ្លួន តែអ្នកអាចស្វែងរកសៀវភៅដែលអ្នកជោគជ័យក្នុងវិស័យពត៌មានវិទ្យានេះមកអានដើម្បីស្វែងរកផ្លូវដោយខ្លួនឯងដើម្បីទុកការចាប់ផ្ដើម។ យ៉ាងណានៅមានសមកម្មភាពជាច្រើនទៀតដែលចំនួយដល់ការយល់ដឹងរបស់អ្នកដូចជាមើលភាពយន្តបច្ចេកវិទ្យា អានអត្ថបទ ស្ដាប់ការអត្ថាធិប្បាយសារធារណៈដែលនិយាយអំពីបទពិសោធ។ល។
៥.ខ្ញុំជឿថាបើអ្នកស្វែងរកគោលដៅបានរិតតែឆាប់គឺរឹតតែល្អដោយសារអ្នកនិងបង្កើតបទពិសោធ (ជោគជ័យ និងបរាជ័យ)បានច្រើនមុនពេលដែលអ្នកឈានចូលសិក្សាក្នុងមុខទំនាញ ( Information technology) នេះ

អរគុណសម្រាប់ការអាន។

Top comments (0)